ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​តែប៉ុណ្ណោះ​ ​មាន​សេចក្តី​ដំណាល​ថា​ ​គាថា​ទាំងឡាយ​នេះ​ ​ដ៏​ចំឡែក​ ​ដែល​ព្រះពុទ្ធ​វិបស្សី​ ​ទ្រង់​មិនធ្លាប់​បានឮ​ក្នុង​កាលមុន​ ​ក៏​ច្បាស់ប្រាកដ​ ​ដល់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ថា​
​ឥឡូវនេះ​ ​តថាគត​គួរ​នឹង​សំដែងធម៌​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ដោយ​កម្រ​ ​សត្វ​ទាំងឡាយ​ ​ដែល​រាគៈ​ ​ទោសៈ​ ​គ្រប​សង្កត់​ ​ក៏​មិន​ងាយ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​បាន​ឡើយ​។​ ​សត្វ​ទាំងឡាយ​ ​អ្នក​ត្រេកត្រអាល​ ​ដោយ​រាគៈ​ ​ដែល​គំនរ​នៃ​ងងឹត​ ​គឺ​អវិជ្ជា​ ​កំពុង​ចាក់ស្រែះ​ ​មុខ​ជា​នឹង​មិនឃើញ​ធម៌​ ​ដែល​នាំ​សត្វ​ឲ្យ​ដល់​នូវ​ព្រះនិព្វាន​ ​ជា​ធម៌​ល្អិត​សុខុម​ ​ជ្រាលជ្រៅ​ ​ដែល​សត្វ​ឃើញ​ដោយ​កម្រ​។​

 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ពិចារណា​ឃើញ​ ​ដោយ​សេចក្តី​ត្រិះរិះ​ដូច្នេះហើយ​ ​ព្រះហឫទ័យ​ ​ឱន​ទៅ​រក​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​មិន​ឱន​ទៅ​រក​ការសំដែង​ធម៌​ឡើយ​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636813852767397859
ទៅកាន់ទំព័រ៖