ព្រះត្រៃបិដក ភាគ ១៦
ដែលដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹកនៅឡើយ ផ្កាជលជាតពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក ផ្កាជលជាតពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ប្រឡាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ក៏ទ្រង់ឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស តិចក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសច្រើនក្នុងចក្ខុ ខ្លះមានឥន្ទ្រិយក្លៀវក្លា ខ្លះមានឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះមានអាការអាក្រក់ ខ្លះពន្យល់បានដោយងាយ ខ្លះពន្យល់បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុងបរលោក ជាសភាវៈគួរខ្លាច ក៏មានឧបមេយ្យយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មហាព្រហ្ម បានដឹងបរិវិតក្កៈ ក្នុងហឫទ័យរបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្តរបស់ខ្លួនហើយ ក៏ក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយគាថាទាំងឡាយថា
[៤៥] បុរសមានចក្ខុ ឈរលើកំពូលភ្នំថ្មសុទ្ធ មើលឃើញប្រជុំជន ដោយជុំវិញ មានឧបមាយ៉ាងណាមិញ បពិត្រ
ID: 636813854327717104
ទៅកាន់ទំព័រ៖