ព្រះត្រៃបិដក ភាគ ១៦
ទៅប្រាកដឯខេមមិគទាយវ័ន
(១) ក្នុងនគរពន្ធុមតីរាជធានី មានឧបមាដូចជាបុរសមានកម្លាំង លានូវកំភួនដៃ ដែលបត់ចូល ឬបត់ចូលនូវកំភួនដៃ ដែលលាដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ហៅទាយបាលមកថា ម្នាលសំឡាញ់ទាយបាល អ្នកចូរមកណេះ អ្នកចូរទៅកាន់ពន្ធុមតីរាជធានី ហើយនិយាយយ៉ាងនេះ នឹងរាជបុត្តនាមខណ្ឌៈ និងកូនបុរោហិតឈ្មោះតិស្សៈ ថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេចមកដល់នគរពន្ធុមតីរាជធានីហើយ ឥឡូវទ្រង់គង់នៅខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯទាយបាល បានទទួលព្រះពុទ្ធតម្រាស់ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណា ដូច្នេះហើយ ក៏ចូលទៅកាន់ពន្ធុមតីរាជធានី បាននិយាយនឹងព្រះខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ដូច្នេះថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេចមកដល់នគរពន្ធុមតីរាជធានីហើយ ឥឡូវទ្រង់គង់នៅក្នុងខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ខណ្ឌរាជបុត្រ
(១) ឥសិបតនមិគទាយវ័ន កាលគ្រានោះ ហៅថា ខេមមិគទាយវ័ន
ID: 636813855707216007
ទៅកាន់ទំព័រ៖