ព្រះត្រៃបិដក ភាគ ១៦

បាន​ដាក់​កេសា​ ​និង​មស្សុ​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សំណាក់​នៃ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​លុះ​ពួក​មហាជន​ទាំងនោះ​ ​បានឮ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម្មវិន័យ​ ​និង​បព្វជ្ជា​ ​ដែល​ព្រះ​ខណ្ឌ​រាជបុត្ត​ ​និង​តិ​ស្ស​បុរោហិត​បុត្ត​ ​ដាក់​កេសា​ ​និង​មស្សុ​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​បួស​នោះ​ជា​ប្រាកដ​ ​មិនមែន​ថោកទាប​ទេ​ ​ប៉ុនអម្បាល​ព្រះ​ខណ្ឌ​រាជបុត្ត​ ​និង​តិ​ស្ស​បុរោហិត​បុត្ត​ ​ម្តេច​ដាក់​កេសា​ ​និង​មស្សុ​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​បួស​ ​ចុះ​ពួក​យើង​នៅចាំ​អ្វី​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វេលា​នោះ​ ​ពួក​មហាជន​ចំនួន៨ហ្មឺន៤ពាន់​នោះ​ ​ចេញ​ចាក​ពន្ធុ​មតី​រាជធានី​ ​នាំគ្នា​ដើរសំដៅទៅ​រក​ខេម​មិគទាយវ័ន​ ​ជាទី​ដែល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​គង់នៅ​ ​លុះ​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​រួច​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636813856684361897
ទៅកាន់ទំព័រ៖