ព្រះត្រៃបិដក ភាគ ១៦

អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ដល់​ពួក​មហាជន​នោះ​ ​អនុបុព្វីកថា​នោះ​គឺ​ ​ទ្រង់​ប្រកាស​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​នៃ​កាម​ទាំងឡាយ​ដ៏​លាមក​សៅហ្មង១​ ​អានិសង្ស​ក្នុង​បព្វជ្ជា១​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ពួក​មហាជន​ទាំងនោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលណោះ​។​ ​ធម្មតា​សំ​ពត់​សស្អា​ត​ ​ដែល​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ ​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ក៏​កើតឡើង​ ​ដល់​ពួក​មហាជន​ទាំង៨ហ្មឺន៤ពាន់​នាក់​នោះ​ ​ក្នុង​ទី​អង្គុយ​នោះ​ឯង​ថា​ ​ធម្មជាត​ណា​នីមួយ​ ​មាន​កិរិយា​កើតឡើង​ ​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ឯ​ពួក​មហាជន​ទាំងនោះ​ ​បានឃើញ​អរិយសច្ច​ ​បាន​ដល់​អរិយសច្ច​ ​បាន​ត្រាស់​ដឹង​អរិយសច្ច​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636813856913004974
ទៅកាន់ទំព័រ៖