ព្រះត្រៃបិដក ភាគ ១៦

អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ពន្យល់​ពួក​មហាជន​ទាំងនោះ​ ​ឲ្យ​ឃើញ​ជាក់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ចិត្ត​ ​(​របស់​មហាជន​ទាំងនោះ​)​ ​ក៏​រួច​ស្រឡះ​ចាក​អាសវៈ​ធម៌​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វជិត​ទាំង៨ហ្មឺន៤ពាន់​រូប​នោះ​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ស្តេច​មកដល់​ពន្ធុ​មតី​រាជធានី​ ​ហើយ​ទ្រង់​គង់នៅ​ក្នុង​ខេម​មិគទាយវ័ន​ ​ទ្រង់​សំដែងធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​បព្វជិត​ទាំង៨ហ្មឺន៤ពាន់​រូប​នោះ​ ​ក៏​នាំគ្នា​ទៅកាន់​ក្រុង​ពន្ធុ​មតី​រាជធានី​ ​រួចហើយ​ក៏​ដើរសំដៅទៅ​រក​ខេម​មិគទាយវ័ន​ ​ត្រង់កន្លែង​ដែល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​គង់នៅ​ ​លុះ​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​អនុបុព្វីកថា​ ​ដល់​ពួក​បព្វជិត​ទាំងនោះ​ ​អនុបុព្វីកថា​នោះ​ ​គឺ​ទ្រង់​ប្រកាស​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​នៃ​កាម​ទាំងឡាយ​ដ៏​លាមក​សៅហ្មង១​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636813857417163810
ទៅកាន់ទំព័រ៖