ព្រះត្រៃបិដក ភាគ ១៦

អានិសង្ស​ក្នុង​នេក្ខម្មៈ១​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​បព្វជិត​ទាំងនោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលណោះ​។​ ​ធម្មតា​សំ​ពត់​សស្អា​ត​ ​ដែល​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ ​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ ​ដល់​ពួក​បព្វជិត​ទាំង៨ហ្មឺន៤ពាន់​នោះ​ ​ក្នុង​ទី​អង្គុយ​នោះ​ថា​ ​ធម្មជាត​ណា​នីមួយ​ ​មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ពួក​បព្វជិត​ទាំងនោះ​ ​បានឃើញ​អរិយសច្ច​ធម៌​ ​បាន​ដល់​អរិយសច្ច​ធម៌​ ​បាន​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ ​បាន​ចុះចិត្តស៊ប់​ ​ក្នុង​អរិយសច្ច​ធម៌​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​មិន​មាន​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ជា​បុគ្គល​ក្លាហាន​ ​មិនបាច់​ជឿ​ពាក្យ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​បរម​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636813857655977470
ទៅកាន់ទំព័រ៖