ព្រះត្រៃបិដក ភាគ ១៦
អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំសូមបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតទាំង៨ហ្មឺន៤ពាន់នោះ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់បព្វជិតទាំងនោះ ឲ្យឃើញជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយប្រកាសទោសរបស់សង្ខារដ៏លាមកសៅហ្មង និងអានិសង្សក្នុងនេក្ខម្មៈ។ កាលដែលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់ពួកបព្វជិតទាំងនោះ ឲ្យឃើញជាក់
ID: 636813857882260412
ទៅកាន់ទំព័រ៖