ព្រះត្រៃបិដក ភាគ ១៦

ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ចិត្ត​ ​(​របស់​បព្វជិត​ទាំងនោះ​)​ ​ក៏បាន​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​
 [​៥១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៦លាន​ ​៨សែន​រូប​ ​នៅ​អាស្រ័យ​ក្នុង​ពន្ធុ​មតី​រាជធានី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​គង់​ក្នុង​ទីស្ងាត់​ ​សម្ងំ​ក្នុង​ព្រះ​កម្មដ្ឋាន​ ​មាន​ព្រះតម្រិះ​ក្នុង​ព្រះហឫទ័យ​កើតឡើង​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ដែល​នៅ​អាស្រ័យ​ក្នុង​ពន្ធុ​មតី​រាជធានី​ ​ច្រើន​ដល់ទៅ៦លាន៨សែន​រូប​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​អនុញ្ញាត​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំទៅ​ពីរ​រូប​ ​តាមផ្លូវ១ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំដែងធម៌​ ​ឲ្យ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ចូរ​ប្រកាស​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ទាំងអស់​ ​សត្វ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ដែល​មាន​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636813858163506499
ទៅកាន់ទំព័រ៖