ព្រះត្រៃបិដក ភាគ ១៦

ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ ​ក្នុង​ភ្នែក​ក៏​មាន​ ​សត្វ​ទាំងនោះ​ ​តែ​ខាន​ស្តាប់ធម៌​ហើយ​ ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គផល​)​ ​ពួក​សត្វ​ដែល​បម្រុង​ត្រាស់​ដឹង​ដោយ​ធម៌​ ​ក៏​មាន​ ​មួយទៀត​ ​កាលបើ​វេលា​កន្លងទៅ​បាន៦ឆ្នាំ​ៗ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ចូល​មកកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មហាព្រហ្ម១អង្គ​ ​ដឹង​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដោយចិត្ត​របស់​ខ្លួន​ហើយ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រៀប​ដូច​បុរស​ ​មាន​កម្លាំង​ ​លា​នូវ​កំភួនដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​កំភួនដៃ​ ​ដែល​លា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មហាព្រហ្ម​នោះ​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ហើយ​ក្រាបបង្គំទូល​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងនេះ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ភិក្ខុសង្ឃ​ដែល​នៅ​អាស្រ័យ​ក្នុង​ពន្ធុ​មតី​រាជធានី​ច្រើនណាស់​ ​ចំនួន៦លាន៨សែន​រូប​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ភិក្ខុ​ទាំងឡាយ​ថា​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636813858402560172
ទៅកាន់ទំព័រ៖