ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំទៅ​ពីរ​រូប​តាមផ្លូវ១ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំដែងធម៌​ ​ឲ្យ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ចូរ​ប្រកាស​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ដ៏​ពេញ​ ​បរិបូណ៌​ទាំងអស់​ ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ដែល​មាន​ធូលី​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ភ្នែក​ក៏​មាន​ ​សត្វ​ទាំងនោះ​ ​តែ​ខាន​ស្តាប់ធម៌​ ​នឹង​សាបសូន្យ​ ​(​ចាក​មគ្គផល​)​ ​ពួក​សត្វ​ដែល​បម្រុង​ត្រាស់​ដឹង​ធម៌​ ​គង់មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​កាលបើ​វេលា​កន្លងទៅ​បាន៦ឆ្នាំ​ៗ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​ចូល​មកកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​ ​យ៉ាងណា​ ​យើងខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាព្រហ្ម​នោះ​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួចហើយ​ ​ក៏​ថ្វាយបង្គំលា​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​អំពី​ទីនោះ​ទៅ​។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636813858645314057
ទៅកាន់ទំព័រ៖