ព្រះត្រៃបិដក ភាគ ១៦

អ្នក​ទាំងឡាយ​ ​ត្រូវ​ចូល​មកកាន់​ពន្ធុ​មតី​រាជធានី​ ​ដើម្បី​សំដែង​បាតិមោក្ខ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មាន​មហាព្រហ្ម១អង្គ​ ​ដឹង​នូវ​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​នៃ​តថាគត​ ​ដោយចិត្ត​របស់​ខ្លួន​ហើយ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​តថាគត​ ​ប្រៀប​ដូច​បុរស​អ្នកមាន​កម្លាំង​ ​លា​ចេញ​នូវ​កំភួនដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​កំភួនដៃ​ ​ដែល​លា​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​វេលា​នោះ​ ​មហាព្រហ្ម​នោះ​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ថ្វាយបង្គំ​ចំពោះ​តថាគត​ ​ហើយ​ពោល​ពាក្យ​នេះ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងនេះ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ភិក្ខុសង្ឃ​ដែល​នៅ​អាស្រ័យ​ក្នុង​ពន្ធុ​មតី​រាជធានី​ច្រើនណាស់​ ​ចំនួន៦លាន៨សែន​រូប​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​កុំទៅ​ពីរ​រូប​តាមផ្លូវ១ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំដែង​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636813859121151273
ទៅកាន់ទំព័រ៖