ព្រះត្រៃបិដក ភាគ ១៦
សុត្តន្តបិដក ទីឃនិកាយ
តតិយភាគ
មហាវគ្គ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ។
មហាបទានសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងករេរិកុដិកា
(១) ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកពីបិណ្ឌបាត (បានធ្វើភត្តកិច្ចស្រេចហើយ) ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នាក្នុងសាលាសម្រាប់អង្គុយ ដែលគេធ្វើនៅជិតករេរិមណ្ឌល ហើយក៏កើតជាធម្មីកថា គឺការនិយាយអំពីធម៌ ប្រកបដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាស ដូច្នេះខ្លះ។ ព្រះមានព្រះភាគ ទ្រង់បានឮពាក្យចរចានេះ របស់ភិក្ខុទាំងឡាយនោះ ដោយព្រះ
(១) អដ្ឋកថា ពន្យល់ថា “ករេរិ” ប្រែថា ដើមថ្ងាន់។ មណ្ឌបដែលគេកំណត់ដោយដើមថ្ងាន់នោះ ឈ្មោះថា ករេរិមណ្ឌប។ ករេរិមណ្ឌបនេះឯង តាំងនៅទៀបទ្វារកុដិនោះ បានជាហៅថា ករេរិកុដិកា ៗនេះ ជាកុដិធំ១ ដ្បិតក្នុងវិហារជេតពន មានកុដិធំៗ៤ គឺករេរិកុដិ១ កោសម្ពកុដិ១ គន្ធកុដិ១ សឡលឃរៈ១ កុដិមួយៗ ធ្វើអស់តម្លៃ១សែនកហាបណៈ។ បណ្តាកុដិទាំងនោះ សឡលឃរៈ ព្រះបាទបសេនទិ ទ្រង់សាង។ ក្រៅពីនេះ សុទ្ធតែអនាថបិណ្ឌិកគហបតីសាងទាំងអស់។
ID: 636813829774822759
ទៅកាន់ទំព័រ៖