ព្រះត្រៃបិដក ភាគ ១៦
ធូលី គឺរាគាទិក្កិលេសតិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន ម្នាលភិក្ខុទាំងឡាយ តែថា កាលបើកន្លងទៅបាន៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវមកកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ពួកភិក្ខុច្រើន តែចេញទៅកាន់ចារិក ក្នុងជនបទតែមួយថ្ងៃប៉ុណ្ណោះ។
[៥៣] សម័យនោះឯង ក្នុងជម្ពូទ្វីបមានអាវាសច្រើន ចំនួន៨ហ្មឺន៤ពាន់។ ដល់កន្លងទៅបាន១ឆ្នាំ ពួកទេវតាក៏បន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន១ឆ្នាំហើយ ឥឡូវនៅសល់តែ៥ឆ្នាំទៀតទេ លុះអំណឹះទៅ៥ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លងទៅបាន២ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន២ឆ្នាំហើយ ឥឡូវនៅសល់តែ៤ឆ្នាំទៀតទេ លុះអំណឹះទៅ៤ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកាលកន្លងទៅបាន៣ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាលកន្លងទៅបាន៣ឆ្នាំហើយ ឥឡូវនៅសល់តែ៣ឆ្នាំទៀតទេ លុះអំណឹះទៅ៣ឆ្នាំ
ID: 636814162043827459
ទៅកាន់ទំព័រ៖