ព្រះត្រៃបិដក ភាគ ១៦

 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​សម័យ​នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​បាតិមោក្ខ​ក្នុង​ជំនុំ​សង្ឃ​យ៉ាងនេះ​ថា​
​អធិវាសន​ខន្តី​ ​ពោល​គឺ​សេចក្តី​អត់ធន់​ ​ជា​តបធម៌​ ​ដ៏​ឧត្តម​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​ត្រាស់​ថា​ ​ព្រះនិព្វាន​ ​ជា​ធម៌​ដ៏​ឧត្តម​ ​បព្វជិត​អ្នកសម្លាប់​សត្វ​ដទៃ​ ​បៀតបៀន​សត្វ​ដទៃ​ ​មិន​ឈ្មោះថា​ ​សមណៈ​ឡើយ​។​
​ការ​មិន​ធ្វើអំពើ​បាប​ទាំងពួង​ ​ការ​បំពេញ​កុសល​ ​ការ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​ ​ទាំង៣នេះ​ ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​
​ការ​មិន​ពោល​តិះដៀល​ ​ការ​មិន​បៀតបៀន​ ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភត្ត​ ​ទីដេក​ទី​អង្គុយ​ដ៏​ស្ងាត់​ ​ការ​បំពេញ​ព្យាយាម​ ​ក្នុង​អធិចិត្ត​ទាំង៦​ ​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636814162699204944
ទៅកាន់ទំព័រ៖