ព្រះត្រៃបិដក ភាគ ១៦
ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាកោណ្ឌញ្ញគោត្រ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានព្រះជន្ម៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមដើមបាដលិព្រឹក្ស (ដើមច្រនៀង) បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានសាវកសន្និបាត៣ដង គឺសាវកសន្និបាតម្តង មានភិក្ខុ៦លាន៨សែនរូប
ID: 636814163383484083
ទៅកាន់ទំព័រ៖