ព្រះត្រៃបិដក ភាគ ១៦

 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មធាតុ​នុ៎ះ​ ​តថាគត​ដឹង​ដោយ​ប្រការ​ដូច្នេះ​ ​ព្រោះតែ​តថាគត​ដឹង​ច្បាស់​នូវ​ធម្មធាតុ​ ​បាន​ជា​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​តថាគត​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​ ​រលឹក​ឃើញ​ព្រះ​គោត្រ​ផង​ ​រលឹក​ឃើញ​ប្រមាណ​ ​នៃ​ព្រះជន្មាយុ​ផង​ ​រលឹក​ឃើញ​គូ​នៃ​សាវ័ក​ផង​ ​រលឹក​ឃើញ​សាវក​សន្និបាត​ផង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ ​មាន​ព្រះនាម​យ៉ាងនេះ​។​ ​មាន​ព្រះ​គោត្រ​យ៉ាងនេះ​។​ ​មាន​សីល​យ៉ាងនេះ​។​ ​មានធម៌​យ៉ាងនេះ​។​ ​មាន​ប្រាជ្ញា​យ៉ាងនេះ​។​ ​មាន​វិហារធម៌​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ដូច្នេះ​ផង​។​ ​ទាំង​ពួក​ទេវតា​ ​ក៏បាន​ប្រាប់​សេចក្តី​នេះ​ ​ចំពោះ​តថាគត​ ​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636814166677672500
ទៅកាន់ទំព័រ៖