ព្រះត្រៃបិដក ភាគ ១៦

កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បើ​មាន​គេ​សួរ​ថា​ ​តណ្ហា​ ​កើតមាន​ ​ព្រោះ​ធម៌​នេះ​ ​ជា​បច្ច័យ​ ​មាន​ដែរ​ឬ​ ​គប្បី​ប្រាប់​គេ​ថា​ ​មាន​។​ ​បើ​គេ​សួរ​ទៀត​ថា​ ​តណ្ហា​ ​កើតមាន​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បើ​មាន​គេ​សួរ​ថា​ ​វេទនា​ ​កើតមាន​ ​ព្រោះ​ធម៌​នេះ​ ​ជា​បច្ច័យ​ ​មាន​ដែរ​ឬ​ ​គប្បី​ប្រាប់​គេ​ថា​ ​មាន​។​ ​បើ​គេ​សួរ​ទៀត​ថា​ ​វេទនា​ ​កើតមាន​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បើ​មាន​គេ​សួរ​ថា​ ​ផស្សៈ​ ​កើតមាន​ ​ព្រោះ​ធម៌​នេះ​ ​ជា​បច្ច័យ​ ​មាន​ដែរ​ឬ​ ​គប្បី​ប្រាប់​គេ​ថា​ ​មាន​។​ ​បើ​គេ​សួរ​ទៀត​ថា​ ​ផស្សៈ​ ​កើតមាន​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា​ ​ផស្សៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បើ​មាន​គេ​សួរ​ថា​ ​នាមរូប​ ​កើតមាន​ ​ព្រោះ​ធម៌​នេះ​ ​ជា​បច្ច័យ​ ​មាន​ដែរ​ឬ​ ​គប្បី​ប្រាប់​គេ​ថា​ ​មាន​។​ ​បើ​គេ​សួរ​ទៀត​ថា​ ​នាមរូប​ ​កើតមាន​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​។​ ​ម្នាល​អានន្ទ​ ​បើ​មាន​គេ​សួរ​ថា​ ​វិញ្ញាណ​ ​កើតមាន​ ​ព្រោះ​ធម៌​នេះ​ ​ជា​បច្ច័យ​ ​មាន​ដែរ​ឬ​ ​គប្បី​ប្រាប់​គេ​ថា​ ​មាន​។​ ​បើ​គេ​សួរ​ទៀត​ថា​ ​វិញ្ញាណ​ ​កើតមាន​ព្រោះ​អ្វី​ជា​បច្ច័យ​ ​គប្បី​ប្រាប់​គេ​ថា
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636814168014138941
ទៅកាន់ទំព័រ៖