ព្រះត្រៃបិដក ភាគ ១៦

រលត់​ហើយ​ ​បើ​ដូច្នោះ​ ​តើ​ការស្វែងរក​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​តណ្ហា​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​ការស្វែងរក​។​ ​
 [​៦០​]​ ​ម្នាល​អានន្ទ​ ​ធម៌២យ៉ាង​ ​(​វដ្ត​មូល​តណ្ហា១​ ​សមុទាចារ​តណ្ហា១​)​នេះ​ ​ទុកជា​មាន​ចំណែក២ដូច្នោះ​ ​មាន​ទីប្រជុំ​ដោយ​បច្ច័យ​តែ១​ ​ដោយ​វេទនា​ជា​បច្ច័យ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ពាក្យ​ថា​ ​វេទនា​កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​នេះ​ប្រាកដជា​តថាគត​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ពាក្យ​នុ៎ះ​ ​បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ​ដែល​វេទនា​ ​កើតមាន​ព្រោះ​ផស្សៈ​ជា​បច្ច័យ​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​ពិត​ថា​ ​បើ​ផស្សៈ​មិន​មាន​ហើយ​ ​ដល់​សត្វ​ណាមួយ​ ​ក្នុង​ភព​ណាៗ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​សភាវៈ​ទាំងពួង​ ​ផស្សៈ​នោះ​ ​គឺ​ចក្ខុ​សម្ផ័​ស្ស១​ ​សោ​ត​សម្ផ័​ស្ស១​ ​ឃាន​សម្ផ័​ស្ស១​ ​ជិវ្ហា​សម្ផ័​ស្ស១​ ​កា​យស​ម្ផ័ស្ស១​ ​មនោ​សម្ផ័​ស្ស១​។​ ​កាលបើ​ផស្សៈ​ ​មិន​មាន​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​ផស្សៈ​រលត់​ហើយ​ ​បើដូច្នេះ​ ​តើ​វេទនា​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះឯង​ ​ផស្សៈ​នេះ​ ​ទើប​ជាហេតុ​ ​ជា​និទាន​ ​ជាស​មុ​ទ័យ​ ​ជា​បច្ច័យ​នៃ​វេទនា​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636814171524219706
ទៅកាន់ទំព័រ៖