ព្រះត្រៃបិដក ភាគ ១៦

កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មិន​មាន​ទីបំផុត​ ​បុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មិន​មាន​ទីបំផុត​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ឬបុគ្គល​នោះ​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដែល​មិន​មាន​រូប​ ​និង​មិន​មាន​ទីបំផុត​ ​ដែល​កើត​នៅក្នុង​លោក​ដូច្នោះ​ក្តី​ ​ឬក៏​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​សភាវៈ​ដែល​មិន​ពិត​ ​អាត្មាអញ​ ​នឹង​សម្រេច​ ​ឬ​បំបែរ​ឲ្យ​ជាស​ភាវៈ​ពិត​ទៅវិញ​ក្តី​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​គួរ​នឹង​ពោល​នូវ​បុគ្គល​ដែល​មិន​មាន​រូប​ថា​ ​អ​នន្ត​ត្តា​នុ​ទិដ្ឋិ​ ​មិន​ដេក​នៅ​រឿយ​ៗ​ទេ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ ​កាល​មិន​បញ្ញត្ត​ខ្លួន​ ​តែង​មិន​បញ្ញត្ត​ខ្លួន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
 [​៦៣​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​កាល​ពិចារណា​នូវ​ខ្លួន​ ​តែង​ពិចារណា​ដោយហេតុ​មាន​ប៉ុន្មាន​ប្រការ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​កាល​ពិចារណា​នូវ​ខ្លួន​ ​តែង​ពិចារណា​ខ្លួន​ ​ដែល​មាន​វេទនា​ថា​ ​វេទនា​ជា​ខ្លួន​របស់​អញ​ក៏​មាន​ ​ថា​ ​វេទនា​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ ​ខ្លួន​របស់​អញ​មិនបាន​ទទួលអារម្មណ៍​ក៏​មាន​។​ ​ថា​វេទនា​ ​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ព្រោះថា​ ​ខ្លួន​របស់​អញ​ ​មិនបាន​ទទួលអារម្មណ៍​ ​ខ្លួន​របស់​អញ​ ​តែង​ទទួល​វេទនា​ ​វេទនា​ធម៌​ជា​ខ្លួន​របស់​អញ​ពិត​ក៏​មាន​ ​ម្នាល​អានន្ទ​ ​បុគ្គល​កាល​ពិចារណា​នូវ​ខ្លួន​ ​តែង​ពិចារណា​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636814175641805219
ទៅកាន់ទំព័រ៖