ព្រះត្រៃបិដក ភាគ ១៦

វដ្តៈ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដោយ​កំណត់​ត្រឹម​ណោះ​ៗ​ដែរ​ ​ភិក្ខុ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​សភាវៈ​ ​មានឈ្មោះ​ជាដើម​នោះ​ ​បើ​បុគ្គល​ណា​ ​ពោល​នូវ​ភិក្ខុ​ដែល​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​សភាវៈ​ ​មានឈ្មោះ​ជាដើម​នោះ​ថា​ ​ភិក្ខុ​នោះ​ ​មិនដឹង​ ​មិនឃើញ​ ​ទិដ្ឋិ​របស់​ភិក្ខុ​នោះ​ដូច្នេះ​ ​ពាក្យ​នោះ​របស់​បុគ្គល​នោះ​មិន​គួរ​ទេ​។​
 [​៦៥​]​ ​ម្នាល​អានន្ទ​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​(​ទី​ដំ​កល់​នៃ​វិញ្ញាណ​)​ ​នេះ​មាន៧​ ​អាយតនៈ​មាន២​។​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ទាំង៧នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​មនុស្ស​ ​ទេវតា​ពួក​ខ្លះ​ ​និង​សត្វ​វិ​និ​បា​តិកៈ​(​១​)​ ​ពួក​ខ្លះ​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី១​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​មាន​កាយ​ផ្សេងគ្នា​ ​មាន​សញ្ញា​ដូចគ្នា​ ​ដូច​ទេវតា​ដែល​រាប់បញ្ចូល​ក្នុង​ពួក​ព្រហ្ម​ ​ដែល​កើត​ដោយ​បឋមជ្ឈាន​ ​និង​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយភូមិ​ទាំង៤​ ​នេះ​ជា​វិញ្ញា​ណ​ដ្ឋិ​តិ​ទី២​។​ ​ម្នាល​អានន្ទ​ ​ពួក​សត្វ​ដែល​មាន​កាយ​ដូចគ្នា​ ​មាន​សញ្ញា​ផ្សេងគ្នា​ ​ដូច​ពួក​ទេវតា​ ​ដែល​នៅក្នុង​អាភស្សរ​ភព
​(​១​)​ ​បាន​ដល់​វេមានិកប្រេត​ ​ក្រៅអំពី​អបាយ​ទាំង៤​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636814177680651834
ទៅកាន់ទំព័រ៖