ព្រះត្រៃបិដក ភាគ ១៦

 [​១០​]​ ​កាល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ក្នុង​លំដាប់នោះ​ ​អន្តរាកថា​នេះ​ ​ក៏​កើតឡើង​ ​ដល់​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ហេតុនេះ​ ​មិនធ្លាប់​ដែល​មាន​ឡើយ​ ​ព្រះ​តថាគត​ ​ព្រះអង្គ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនណាស់​ហ្ន៎​ ​អម្បាលដូច​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​ផ្តាច់ផ្តិល​ ​នូវ​កិលេស​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​មានដំណើរ​យឺតយូរ​(​១​)​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​(​២​)​ ​ទ្រង់​គ្រប​សង្កត់​នូវ​កម្ម​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​(​៣​)​ ​ទ្រង់​កន្លង​បង់​នូវ​ទុក្ខ​ទាំងពួង​(​៤​)​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​ក៏​ព្រះ​តថាគត​រលឹក​ឃើញ​ព្រះ​ជាតិ​ផង​ ​រលឹក​ឃើញ​ព្រះនាម​ផង​ ​រលឹក​ឃើញ​ព្រះ​គោត្រ​ផង​ ​រលឹក​ឃើញ​ប្រមាណ​នៃ​ព្រះជន្មាយុ​ផង​ ​រលឹក​ឃើញ​គូ​នៃ​សាវ័ក​ផង​ ​រលឹក​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ធម៌​ជា​គ្រឿង​ធ្វើដំណើរ​សត្វ​ដែល​ត្រាច់​រង្គាត់​ទៅ​ក្នុង​វដ្តសង្សារ​ឲ្យ​យឺត​យូ​ត​ ​ហៅថា​ ​ប​បញ្ច​ធម៌​ ​សំដៅយក​កិលេស​ទាំង៣​ ​គឺ​តណ្ហា​ ​មានៈ​ ​ទិដ្ឋិ​។​ ​(​២​)​ ​កម្ម​ជាកុសល​ ​និង​អកុសល​ ​ហៅថា​ ​កុសលា​កុសលកម្ម​វដ្ត​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិល​កើត​ ​វិល​ស្លាប់​នៅក្នុង​លោក​។​ ​(​៣​)​ ​ពាក្យ​ថា​ ​គ្រប​សង្កត់​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​នឹង​ពាក្យ​ថា​ ​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិលវល់​នោះ​ដែរ​ ​បាន​សេចក្តី​ថា​ ​គ្រប​សង្កត់​ ​ឬ​ផ្តាច់ផ្តិល​នូវ​កម្ម​ទាំងពួង​ ​ដែល​ជា​គ្រឿង​ញុំាង​សត្វ​ឲ្យ​វិល​កើត​ ​វិល​ស្លាប់​។​ ​(​៤​)​ ​[​បាន​ដល់​កន្លង​បង់​នូវ​ទុក្ខ​ទាំងអស់​ ​ដែល​ជា​របស់​វដ្តៈ​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636813833716438206
ទៅកាន់ទំព័រ៖