ព្រះត្រៃបិដក ភាគ ១៦
ម្នាលអានន្ទ កាលណាបើភិក្ខុដឹងច្បាស់នូវហេតុជាទីកើតផង នូវសេចក្តីរលត់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នូវវិញ្ញាណដ្ឋិតិទាំង៧ និងអាយតនៈទាំង២នេះ តាមសេចក្តីពិតមែន ឈ្មោះថា រួចស្រឡះ ព្រោះមិនប្រកាន់ ម្នាលអានន្ទ ភិក្ខុនេះឯង តថាគតហៅថា បញ្ញាវិមុត្តបុគ្គល។
[៦៦] ម្នាលអានន្ទ វិមោក្ខនេះមាន៨យ៉ាង។ វិមោក្ខទាំង៨នោះ តើដូចម្តេច។ គឺបុគ្គលមានរូបជ្ឈាន
(១) តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់ក្នុងរូបខាងក្នុង មានសក់ជាដើមរបស់ខ្លួន
(២) តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ
(៣) នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា ទាំងមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលទៅ
(១) បុគ្គលនោះ បានរូបាវចរជ្ឈានទាំង៤ ព្រោះអាស្រ័យកសិណ ជាវត្ថុខាងក្នុង មានសក់ជាដើមរបស់ខ្លួន។ (២) បុគ្គលដែលបានរូបាវចរជ្ឈាន មិនអាស្រ័យនឹងអាការ មានសក់ជាដើម របស់ខ្លួន។ (៣) បុគ្គលដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លា ជាងបុគ្គលទី១ ទី២។
ID: 636814317680189350
ទៅកាន់ទំព័រ៖