ព្រះត្រៃបិដក ភាគ ១៦

អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​ឧភតោភាគ​វិមុត្ត​បុគ្គល​ ​គឺ​បុគ្គល​ដែល​រួច​ ​ដោយ​ចំណែក​ពីរ​(​១​)​ ​។​ ​ម្នាល​អានន្ទ​ ​ឧភតោភាគ​វិមុត្តិ​ ​ដទៃ​ ​ដែល​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​ ​ឧភតោភាគ​វិមុត្តិ​ ​នេះ​ ​មិន​មាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ចប់ហើយ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ជា​ម្ចាស់​។​

​ចប់​ ​មហា​និទាន​សូត្រ​ ​ទី២​។​


​(​១​)​ ​បុគ្គល​នោះ​រួចចាក​រូបកាយ​ដោយ​អរូប​សមាបត្តិ​ផង​ ​រួចចាក​នាមកាយ​ដោយ​មគ្គ​ផង​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636814318551419181
ទៅកាន់ទំព័រ៖