ព្រះត្រៃបិដក ភាគ ១៦

វេ​ទេ​ហី​បុត្ត​ ​មា​គ​ធរា​ជ​ ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោយ​ព្រះ​សិរ្ស៍​ ​ហើយ​ផ្តាំ​មក​ក្រាបបង្គំទូល​សួរ​ ​អំពី​អាការ​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ការ​ក្រោក​ឡើង​ដោយ​រហ័ស​ ​ព្រះ​កាយពល​ ​និង​ការ​គង់នៅ​ស្រួល​ ​គ្រប់​ឥរិយាបថ​ ​មួយទៀត​ ​ចូរ​ក្រាបទូល​យ៉ាងនេះ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្ត​ ​មា​គ​ធរា​ជ​ ​មាន​ព្រះ​បំណង​នឹង​យាត្រា​ទៅ​ញាំញី​ដែន​វជ្ជី​ ​ព្រះអង្គ​មាន​បន្ទូល​យ៉ាងនេះ​ថា​ ​អញ​នឹង​ផ្តិល​ផ្តាច់​អ្នក​ដែន​វជ្ជី​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​អញ​ ​(​មានបំណង​នឹង​យាត្រា​ទៅ​ជិះជាន់​)​ ​ដែន​វជ្ជី​ ​និង​បំផ្លាញ​ដែន​វជ្ជី​ ​និង​ធ្វើ​ដែន​វជ្ជី​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​ប៉ុន្តែ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ដល់​អ្នក​យ៉ាងណា​ ​ត្រូវ​អ្នក​ត្រាប់​ត្រង​ ​រង​ព្រះពុទ្ធដីកា​នោះ​ ​ឲ្យ​ជាក់ច្បាស់​ ​ហើយ​មក​ប្រាប់​ខ្ញុំ​វិញ​ ​ព្រោះ​តថាគត​ទាំងឡាយ​ ​មិនដែល​មាន​បន្ទូល​ខុស​ទេ​។​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្រ​ក្នុង​ដែន​មគធៈ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​អជាត​សត្តុ​ ​វេ​ទេ​ហី​បុត្រ​ ​មា​គ​ធរា​ជ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ទើប​ឲ្យ៣១៥​ ​រៀបចំ​យាន​ទាំងឡាយ​ដែ​លល្អៗ​ ​ហើយ​ឡើងជិះ​យាន​ ​ដែ​លល្អៗ​ ​បរ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ​ទៅ​ដោយ​យាន​ដែ​លល្អៗ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636814319290701466
ទៅកាន់ទំព័រ៖