ព្រះត្រៃបិដក ភាគ ១៦

មើល​ទី​ដី​សង់ផ្ទះ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជ​មហាមាត្រ​ទាំងឡាយ​ ​ដែល​មាន​ស័ក្តិ​យ៉ាង​កណ្តាល​ ​ក៏​ឱន​ទៅ​ដើម្បី​សាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ ​ពួក​ទេវតា​ដែល​មាន​ស័ក្តិ​ទាប​ ​គន់មើល​ទី​ដី​សង់ផ្ទះ​ ​ក្នុង​ប្រទេស​ណា​ ​ចិត្ត​របស់​ស្តេច​ ​និង​រាជ​មហាមាត្រ​ទាំងឡាយ​ ​ដែល​មាន​ស័ក្តិ​ទាប​ ​ក៏​ឱន​ទៅ​ដើម្បី​សាង​និវេសនដ្ឋាន​ ​ក្នុង​ប្រទេស​នោះ​ ​ម្នាល​អានន្ទ​ ​ទីប្រជុំ​នៃ​មនុស្សជា​អរិយៈ​ ​មាននៅ​កំណត់​ត្រឹមណា​ ​ផ្លូវ​ឈ្មួញ​មាននៅ​កំណត់​ត្រឹមណា​ ​នគរ​នេះ​ ​នឹង​បាន​ជា​នគរ​ថ្កំថ្កើង​ ​មានឈ្មោះ​ថា​ ​ក្រុង​បាដលិបុត្រ​ ​ហាក់ជា​កន្លែង​សម្រាប់​ស្រាយ​បង្វេច​ទ្រព្យ​ ​កំណត់​ត្រឹមណោះ​ ​ម្នាល​អានន្ទ​ ​តែ​ក្រុង​បាដលិបុត្រ​ ​នឹង​មាន​សេចក្តី​អន្តរាយ៣យ៉ាង​ ​គឺ​អន្តរាយ​ដោយ​ភ្លើង១​ ​ដោយ​ទឹក១​ ​ដោយ​ការ​បែកគ្នា១​។​
 ​[​៨៣​]​ ​គ្រានោះ​ ​សុនី​ធៈ​ ​និង​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្រ​ក្នុង​ដែន​មគធៈ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏បាន​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​សុនី​ធៈ​ ​និង​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្រ​ ​ក្នុង​ដែន​មគធៈ​ ​លុះ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636814330007394425
ទៅកាន់ទំព័រ៖