ព្រះត្រៃបិដក ភាគ ១៦

មួយ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុនី​ធៈ​ ​និង​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​អនុមោទនា​ ​ដោយ​គាថា​ទាំងឡាយ​នេះ​ថា​
​[​៨៤​]​ ​បុគ្គល​ជា​បណ្ឌិត​សម្រេច​ទីនៅ​ក្នុង​ប្រទេស​ណា​ ​បាន​ញុំាង​បុគ្គល​អ្នកមានសីល​ទាំងឡាយ​ ​អ្នក​សង្រួម​ ​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ឲ្យ​បរិភោគ​ភោជនាហារ​ក្នុង​ប្រទេស​នុ៎ះ​។​ ​បាន​ឧទ្ទិស​ទក្ខិណាទាន​ ​ដល់​ពួក​ទេវតា​ដែល​ឋិតនៅ​ក្នុង​ប្រទេស​នោះ​ ​ពួក​ទេវតា​ទាំងនោះ​ ​ដែល​បណ្ឌិត​បាន​បូជា​ហើយ​ ​ក៏​តែង​បូជា​តប​វិញ​ ​ដែល​បណ្ឌិត​រាប់អាន​ហើយ​ ​ក៏​តែង​រាប់អាន​បណ្ឌិត​នោះ​វិញ​។​ ​តែង​អនុគ្រោះ​បណ្ឌិត​នោះ​ ​ព្រោះ​ទក្ខិណានុប្បទាន​នោះ​ ​ដូចជា​មាតា​អនុគ្រោះ​កូន​ ​ដែល​កើតអំពី​ទ្រូង​ ​បុរស​ដែល​ទេវតា​អនុគ្រោះ​ហើយ​ ​រមែង​ជួបប្រទះ​នូវ​សេចក្តី​ចំរើន​សព្វកាល​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636814330507093007
ទៅកាន់ទំព័រ៖