ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុក្ខអរិយសច្ច​នោះ​ឯង​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខសមុទយ​អរិយសច្ច​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខនិរោធ​អរិយសច្ច​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ភវតណ្ហា​ ​គឺ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ ​ក៏​សូន្យ​ទៅ​ ​ខ្សែ​ ​គឺ​តណ្ហា​ ​ដែល​អាំ​ចនាំ​សត្វ​អំពី​ភព​មួយ​ ​ទៅ​ភព​មួយ​ ​ក៏​អស់​ទៅ​ ​ភព​ថ្មី​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​មិន​មាន​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ហើយ​ ​ព្រះ​សុគត​ ​លុះ​ត្រាស់​ពាក្យ​នេះ​ហើយ​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ពាក្យ​ដូច្នេះ​ដទៃ​ ​អំពី​ពាក្យ​នោះ​ថា​
​[​៨៧​]​ ​ការ​ត្រាច់​រង្គាត់​ទៅ​អស់​កាល​ជា​អង្វែង​ ​ក្នុង​ជា​តិ​នោះ​ៗ​ឯង​ ​ក៏​ព្រោះតែ​មិនបាន​ឃើញ​នូវ​អរិយសច្ច​ទាំង៤តាមពិត​។​ ​ឯ​អរិយសច្ច​ទាំង៤នោះ​ ​បើ​បុគ្គល​បានឃើញ​ហើយ​ ​ខ្សែ​ ​គឺ​តណ្ហា​ ​ដែល​អាច​នាំ​សត្វ​អំពី​ភព​មួយ​ទៅ​ភព​មួយ​ ​ក៏​ដាច់​ហើយ​ ​ឫសគល់​របស់​ទុក្ខ​ក៏​ពុករលួយ​ហើយ​ ​ភព​ថ្មីទៀត​ក្នុង​កាល​ឥឡូវនេះ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636814331748854031
ទៅកាន់ទំព័រ៖