ព្រះត្រៃបិដក ភាគ ១៦

ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ឈ្មោះ​សា​ឡ្ហៈ​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​សា​ឡ្ហ​ភិក្ខុ​នោះ​ ​ដូចម្តេច​ ​បរលោក​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុនី​ឈ្មោះ​នន្ទា​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​ភិក្ខុនី​នោះ​ដូចម្តេច​ ​បរលោក​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​សុទត្ត​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​ឧបាសក​នោះ​ដូចម្តេច​ ​បរលោក​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសិកា​ឈ្មោះ​សុជាតា​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​ឧបាសិកា​នោះ​ដូចម្តេច​ ​បរលោក​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​ក​កុ​ធៈ​ ​ធ្វើ​មរណកាល​ក្នុង​នា​ទិ​ក​គ្រាម​ ​គតិ​របស់​ឧបាសក​នោះ​ដូចម្តេច​ ​បរលោក​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​កា​រឡិម្ភៈ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​និក​ដៈ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​ក​ដិ​ស្ស​ហៈ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​តុ​ដ្ឋៈ​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាសក​ឈ្មោះ​សន្តុ​ដ្ឋៈ​។​បេ​។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636814332414182086
ទៅកាន់ទំព័រ៖