ព្រះត្រៃបិដក ភាគ ១៦

សមាធិ​ដែល​អប់រំ​ដោយ​សីល​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ដែល​អប់រំ​ដោយ​សមាធិ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ហើយ​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រពៃ​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
 [​៩០​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​នា​ទិ​ក​គ្រាម​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ក្រុង​វេសាលី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅដល់​ក្រុង​វេសាលី​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អម្ព​បាលិ​វ័ន​ ​ទៀប​ក្រុង​វេសាលី​នោះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ភិក្ខុ​មានសតិ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​ជា​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636814334760046262
ទៅកាន់ទំព័រ៖