ព្រះត្រៃបិដក ភាគ ១៦

 [​៩១​]​ ​ស្រីផ្កាមាស​ឈ្មោះ​អម្ព​បាលី​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មកដល់​ក្រុង​វេសាលី​ ​ហើយ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​របស់​អាត្មាអញ​ ​ទៀប​ក្រុង​វេសាលី​។​ ​ទើប​ស្រីផ្កាមាស​ឈ្មោះ​អម្ព​បាលី​ ​ឲ្យ​គេ​រៀបចំ​យាន​ទាំងឡាយ​ដ៏​ថ្លៃថ្លា​ ​ហើយ​ឡើងជិះ​លើ​យាន​ដ៏​ថ្លៃថ្លា​ ​ចេញ​អំពី​ក្រុង​វេសាលី​ ​ដោយ​យាន​ដ៏​ថ្លៃថ្លា​ ​បរ​សំដៅ​ទៅកាន់​អារាម​របស់​ខ្លួន​ ​ទៅ​ដោយ​យាន​កំណត់​ត្រឹម​ទី​ដែល​បរ​យាន​ទៅ​បាន​ ​រួច​ចុះ​អំពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ស្រីផ្កាមាស​ឈ្មោះ​អម្ព​បាលី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ស្រីផ្កាមាស​ឈ្មោះ​អម្ព​បាលី​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ខ្ញុំម្ចាស់​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636814335257354706
ទៅកាន់ទំព័រ៖