ព្រះត្រៃបិដក ភាគ ១៦

ឈ្មោះថា​ ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​។​ ​ម្នាល​អានន្ទ​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​អំណឹះ​ឥត​នឹង​តថាគត​ទៅ​ក្តី​ ​ភិក្ខុ​ណាមួយ​ ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រលឹក​ ​មិន​យក​របស់​ដទៃ​ជាទី​រលឹក​ឡើយ​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​ណាមួយ​ ​ជា​អ្នក​ប្រាថ្នា​នូវ​សិក្ខា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​តាំងនៅ​ក្នុង​គុណ​ដ៏​ប្រសើរ​បំផុត​ ​របស់​តថាគត​ដែរ​។​

​ចប់​ ​គាម​កណ្ឌ​ ​ក្នុង​មហា​បរិនិព្វាន​សូត្រ​។​
​ចប់​ ​ពុទ្ធ​ភាណវារៈ​ ​ទី២​។​


 [​៩៤​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅ​ទ្រង់​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​វេសាលី​ ​លុះ​ទ្រង់​ត្រាច់​ទៅ​បិណ្ឌ​បាត្រ​ ​ក្នុង​ក្រុង​វេសាលី​ហើយ​ ​ត្រឡប់​អំពី​បិណ្ឌ​បាត្រ​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នក​កាន់​យក​និសីទនៈ​(​១​)​ ​ទៅ​ ​យើង​នឹង​ចូលទៅសម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ឯ​បា​វាល​ចេតិយ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​កាន់​យក​និសីទនៈ​ទៅ​តាម​ៗ​ ​ខាងក្រោយ​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ព្រះ​មាន​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​និសីទនៈ​ ​ក្នុង​ទីនេះ​ ​គឺ​ចម្ម​ខណ្ឌ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636814338009892142
ទៅកាន់ទំព័រ៖