ព្រះត្រៃបិដក ភាគ ១៦

ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​។​ ​ទុកជា​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​ទ្រង់​ធ្វើ​ឱភាស​ ​ជា​ឱឡារិក​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មិន​អាច​នឹង​យល់​សេចក្តី​ច្បាស់លាស់​បាន​ ​មិនបាន​អារាធនា​ ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ឋិតនៅ​អស់១អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់១អាយុកប្ប​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​ដូច្នេះ​សោះ​ ​ព្រោះ​មារ​ចូល​មក​ជ្រែក​គំនិត​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ជា​គំរប់២ដង​ផង​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ជា​គំរប់៣ដង​ផង​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​ជាទី​គួរ​ត្រេកអរ​ ​ឧទេន​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​គោតម​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​សត្តម្ព​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​ពហុ​បុត្ត​ចេតិយ​ជាទី​គួរ​ត្រេកអរ​ ​សា​រន្ទទ​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​បា​វាល​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636814338751464558
ទៅកាន់ទំព័រ៖