ព្រះត្រៃបិដក ភាគ ១៦

ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​រួច​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​អង្គុយ​ទៀប​គល់ឈើ​មួយ​ ​ក្នុង​ទី​មិន​ឆ្ងាយ​។​
 [​៩៥​]​ ​កាលបើ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចេញទៅ​ហើយ​មិនយូរ​ប៉ុន្មាន​ ​គ្រានោះ​ ​ក្រុងមារ​មានចិត្ត​បាប​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ក្រុងមារ​មានចិត្ត​បាប​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​នែ​ ​មារ​មានចិត្ត​បាប​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​បាន​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​ខ្លួន​បាន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636814339285315092
ទៅកាន់ទំព័រ៖