ព្រះត្រៃបិដក ភាគ ១៦

ប្រតិ​ស្ថាន​នៅ​លើ​ខ្យល់​ ​ខ្យល់​ប្រតិ​ស្ថាន​នៅ​លើ​អាកាស​ ​ម្នាល​អានន្ទ​ ​សម័យ​ដែល​មាន​ខ្យល់​ធំ​បក់​ ​ខ្យល់​ធំ​ដែល​បក់​នោះ​ ​រមែង​ធ្វើ​ទឹក​ឲ្យ​កក្រើក​ ​ឯ​ទឹកដែល​កក្រើក​មក​ហើយ​ ​ក៏​ធ្វើ​ផែនដី​កក្រើក​ដែរ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី១​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ដែល​មាន​ឫទ្ធិ​ ​ដល់​នូវ​ការ​ស្ទាត់ជំនាញ​ក្នុងចិត្ត​ ​ឬ​ទេវតា​ដែល​មាន​ឫទ្ធិ​ធំ​ ​មាន​អានុភាព​ធំ​ ​បុគ្គល​នោះ​ ​បាន​ចំរើន​បឋវី​សញ្ញា​ ​ឲ្យ​មាន​កំឡាំង​តិច​ ​ចំរើន​អាបោ​សញ្ញា​ ​ឲ្យ​មាន​កំឡាំង​ច្រើន​ ​បុគ្គល​នោះ​ ​រមែង​ ​ធ្វើ​ផែនដី​នេះ​ ​ឲ្យ​កក្រើករំពើក​ ​រំភើបញាប់ញ័រ​បាន​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី២​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ស្ថាន​តុសិត​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​យាងចុះ​កាន់​ព្រះ​មាតុ​ឧទរ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី៣​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636814341826210423
ទៅកាន់ទំព័រ៖