ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះ​តថាគត​ ​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើករំពើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី៨​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​ហេតុបច្ច័យ​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​ ​មាន៨យ៉ាងនេះ​ឯង​។​
 [​៩៩​]​ ​ម្នាល​អានន្ទ​ ​បរិសទ្យ​នេះ​មាន៨ពួក​។​ ​បរិសទ្យ​ទាំង៨ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ខត្តិយ​បរិសទ្យ​ ​ព្រាហ្មណ​បរិសទ្យ​ ​គហបតិ​បរិសទ្យ​ ​សមណ​បរិសទ្យ​ ​ចាតុម្មហារាជិក​បរិសទ្យ​ ​តាវត្តិង្ស​បរិសទ្យ​ ​មារ​បរិសទ្យ​ ​ព្រហ្ម​បរិសទ្យ​។​ ​ម្នាល​អានន្ទ​ ​ចំណែក​តថាគត​ ​ចូល​ទៅកាន់​ខត្តិយ​បរិសទ្យ​ជាច្រើន​រយ​ ​រមែង​ស្គាល់​ច្បាស់​។​ ​ក្នុង​ខត្តិយ​បរិសទ្យ​នោះ​ ​តថាគត​ធ្លាប់​អង្គុយ​ជាមួយ​ផង​ ​ធ្លាប់​ចរចា​ជាមួយ​ផង​ ​ធ្លាប់​ចូល​ទៅ​សាកច្ឆា​ជាមួយ​ផង​។​ ​សម្បុរ​របស់​ជន​ទាំងនោះ​ ​ក្នុង​ពួក​បរិសទ្យ​នោះ​យ៉ាងណា​ ​សម្បុរ​របស់​តថាគត​ ​យ៉ាងនោះ​ដែរ​ ​សំឡេង​របស់​ជន​ទាំងនោះ​យ៉ាងណា​ ​សំឡេង​របស់​តថាគត​ ​យ៉ាងនោះ​ដែរ​។​ ​មួយទៀត​ ​តថា​គ​ត​បាន​ញុំាង​ជន​ទាំងនោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​កាលដែល​តថាគត​ ​កំពុង​និយាយ
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636814342361861060
ទៅកាន់ទំព័រ៖