ព្រះត្រៃបិដក ភាគ ១៦

បាន​ដល់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៤​។​ ​បុគ្គល​ដែល​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៥​។​ ​បុគ្គល​ដែល​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​ ​ក៏​មិន​មាន​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៦​។​ ​បុគ្គល​ដែល​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​នេះ​ជា​វិមោក្ខ​ទី៧​។​ ​បុគ្គល​ដែល​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​(​សេចក្តី​រលត់​នៃ​សញ្ញា​ ​និង​វេទនា​)​ ​នេះ​ជា​វិមោក្ខ​ទី៨​។​ ​ម្នាល​អានន្ទ​ ​វិមោក្ខ​ ​មាន៨ប្រការ​នេះឯង​។​
 [​១០២​]​ ​ម្នាល​អានន្ទ​ ​សម័យមួយ​ ​តថាគត​បាន​ត្រាស់​ជាដំបូង​ ​បាន​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​ឯណោះ​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ឯង​ ​ក្រុងមារ​មានចិត្ត​បាប​ ​ចូល​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636814345329410795
ទៅកាន់ទំព័រ៖