ព្រះត្រៃបិដក ភាគ ១៦

ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​សង្កត់សង្កិន​បាន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ ​ដរាបណា​ទេ​ ​តថាគត​ ​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ឧបាសក​ ​ជា​សាវ័ក​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​បាន​ ​ដរាបណា​ទេ​ ​តថាគត​ ​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636814345875912053
ទៅកាន់ទំព័រ៖