ព្រះត្រៃបិដក ភាគ ១៦

 [​១០៣​]​ ​ម្នាល​អានន្ទ​ ​សម័យមួយ​ ​តថាគត​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​ឯណោះ​ ​ម្នាល​អានន្ទ​ ​ក្នុង​ទីនោះ​ឯង​ ​តថាគត​បាន​ពោល​នឹង​អ្នក​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​រាជគ្រឹះ​ ​ជាទី​គួរ​ត្រេកអរ​ ​ភ្នំ​គិជ្ឈកូដ​ ​ជាទី​គួរ​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​កាលបើ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​ឯ​ឥទ្ធិបាទ​ទាំង៤​ ​តថាគត​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​កាលបើ​តថាគត​នោះ​ ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​ ​ម្នាល​អានន្ទ​ ​កាលបើ​តថាគត​ ​បាន​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​ធ្វើ​ឱភាស​ ​ជា​ឱឡារិក​ ​យ៉ាងនេះ​ហើយ​ ​អ្នក​នៅតែ​មិន​យល់​សេចក្តី​ច្បាស់លាស់​បាន​ ​មិន​អារាធនា​តថាគត​ថា​ ​សូម​ព្រះមានព្រះភាគ​ ​ឋិតនៅ​អស់១អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់១អាយុកប្ប​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636814417148578616
ទៅកាន់ទំព័រ៖