ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​អរិយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​អរិយ​វិមុត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សីល​នោះ​ឯង​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​អរិយ​សមាធិ​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​អរិយ​បញ្ញា​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​អរិយ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​ត្រាស់​ដឹង​ ​បាន​ចាក់ធ្លុះ​ហើយ​ ​ភវតណ្ហា​ ​គឺ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ ​ក៏​សូន្យ​ទៅ​ ​ខ្សែ​ ​គឺ​តណ្ហា​ ​ដែល​អាច​នាំ​សត្វ​អំពី​ភព​មួយ​ ​ទៅ​ភព​មួយ​ ​ក៏​អស់​ទៅ​ ​ភព​ថ្មីទៀត​ ​ក៏​មិន​មាន​ក្នុង​កាល​ឥឡូវនេះ​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះហើយ​ ​ព្រះ​សុគត​ ​ជា​សាស្តា​ ​លុះ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះហើយ​ ​ក៏​ទ្រង់​ត្រាស់​ដូច្នេះ​តទៅទៀត​ថា​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636814421189839763
ទៅកាន់ទំព័រ៖