ព្រះត្រៃបិដក ភាគ ១៦

ហៅ​ព្រះ​ចុន្ទ​កៈ​មាន​អាយុ​ ​មក​ថា​ ​ម្នាល​ចុន្ទ​កៈ​ ​ចូរ​អ្នក​ក្រាល​សង្ឃាដិ​មាន​ជាន់៤​ ​ឲ្យ​តថាគត​ដោយ​ឆាប់​ ​ម្នាល​ចុន្ទ​កៈ​ ​តថាគត​ល្ហិតល្ហៃ​ណាស់​ ​តថាគត​នឹង​សិង​។​ ​ព្រះ​ចុន្ទ​កៈ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​ក្រាល​សង្ឃាដិ​ ​មាន​ជាន់៤ថ្វាយ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​សីហសេយ្យា​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​ទ្រង់​យក​ព្រះបាទ​ឆ្វេង​ ​តម្រួត​លើ​ព្រះបាទ​ស្តាំ​ ​ទ្រង់​មាន​ព្រះ​សតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​នូវ​ឧដ្ឋានសញ្ញា​ ​(​សេចក្តី​សំគាល់​ថា​នឹង​ក្រោក​ឡើងវិញ​)​។​ ​ឯ​ព្រះ​ចុន្ទ​កៈ​មាន​អាយុ​ ​ក៏​អង្គុយ​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ឯង​។​
​[​១២៥​]​ ​ព្រះពុទ្ធ​ ​ទ្រង់​ស្តេច​ទៅកាន់​ស្ទឹង​ក​កុ​ធៈ​ ​ដែល​មាន​ទឹកថ្លា​ ​មាន​ទឹក​មាន​រសជាតិ​ ​មាន​ទឹក​ស្អាត​ ​ព្រះ​តថាគត​ថា​សាស្តា​ ​ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​ក្នុង​លោក​ ​ទ្រង់​មិន​លំបាក​ព្រះ​កាយ​ ​ស្តេច​ចុះ​ ​(​កាន់​ស្ទឹង​)​។​ ​ព្រះ​សាស្តា​ទ្រង់​ស្រង់​ផង​ ​ទ្រង់​សោយ​ផង​ ​នូវ​ទឹក​នោះ​ ​ហើយ​គង់​ក្នុង​ទី​កណ្តាល​នៃ​ពួក​ភិក្ខុ​ ​ដែល​គាល់​ព្រះមានព្រះភាគ​ ​ជា​សាស្តា​ ​ជាម​ហេ​សី​ ​(​អ្នក​ស្វែងរក​គុណ​ធំ​)​ ​ព្រះ​អង្គ​ញុំាង​ធម៌​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​សាសនា​នេះ​ ​ទ្រង់​ស្តេច​ចូល​ទៅកាន់​អម្ពវ័ន​។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636814429040378788
ទៅកាន់ទំព័រ៖