ព្រះត្រៃបិដក ភាគ ១៦
ពួកយើងមកអំពីចម្ងាយ ដើម្បីឃើញព្រះតថាគត ៗ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ កើតឡើងក្នុងលោក មានម្តងៗ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះឯង បរិនិព្វាន នឹងមានដល់ព្រះតថាគត ក៏ភិក្ខុមានស័ក្តិធំនេះ មកឈររាំងនៅចំព្រះភក្ត្រនៃព្រះមានព្រះភាគ ពួកយើងមិនបានឃើញព្រះតថាគត ក្នុងបច្ឆិមកាលឡើយ។ ព្រះអានន្ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ចុះពួកទេវតា ធ្វើទុកក្នុងចិត្តដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដីក្នុងអាកាស (និម្មិតផែនដីក្នុងអាកាស) រំសាយកេសា កន្ទក់កន្ទេញ ផ្គងនូវកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ម្ល៉េះ ព្រះសុគត នឹងបរិនិព្វានឆាប់ម្ល៉េះ ព្រះសម្ពុទ្ធ មានចក្ខុក្នុងលោក នឹងសូន្យបាត់ទៅឆាប់ម្ល៉េះ ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដីក្នុងផែនដី (និម្មិតផែនដីប្រក្រតីឲ្យជាផែនដីទិព្វ) រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចមានជើងដាច់ហើយថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគត នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធ មានចក្ខុក្នុងលោក
ID: 636814435175659706
ទៅកាន់ទំព័រ៖