ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​ ​ម្នាល​អានន្ទ​ ​ព្រះ​បច្ចេក​សម្ពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ជាច្រើន​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដោយ​សំគាល់​ថា​ ​នេះ​ជា​ស្តូប​របស់​ព្រះ​បច្ចេកពុទ្ធ​អង្គ​នោះ​ ​ពួក​ជន​ទាំងនោះ​ ​លុះ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​ស្តូប​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​សុគតិ​ឋានសួគ៌​ ​ម្នាល​អានន្ទ​ ​ព្រះ​បច្ចេកពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​ ​ម្នាល​អានន្ទ​ ​សាវ័ក​របស់​ព្រះ​តថាគត​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ជាច្រើន​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដោយ​សំគាល់​ថា​ ​នេះ​ជា​ស្តូប​នៃ​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ពួក​ជន​ទាំងនោះ​ ​លុះ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​ស្តូប​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​សុគតិ​ ​ឋានសួគ៌​ ​ម្នាល​អានន្ទ​ ​សាវ័ក​របស់​ព្រះ​តថាគត​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636814437183794565
ទៅកាន់ទំព័រ៖