ព្រះត្រៃបិដក ភាគ ១៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ច្ឆ​រិយព្ភុ​ត​ធម៌​ទាំងឡាយ៤យ៉ាងនេះ​ ​មាននៅ​ក្នុង​ព្រះ​ចក្រពត្តិ​រាជ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខត្តិយ​បរិសទ្យ​ ​ចូល​ទៅ​ដើម្បី​គាល់​ព្រះ​ចក្រពត្តិ​រាជ​ ​ខត្តិយ​បរិសទ្យ​នោះ​ ​រមែង​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ការបាន​ជួប​ ​បើ​ព្រះ​ចក្រពត្តិ​រាជ​ ​មាន​ព្រះបន្ទូល​ ​ក្នុង​ទីនោះ​ ​ខត្តិយ​បរិសទ្យ​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ភាសិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខត្តិយ​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​ព្រះ​ចក្រពត្តិ​រាជ​ស្ងៀមទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ព្រាហ្មណ​បរិសទ្យ​។​ ​គហបតិ​បរិសទ្យ​។​ ​សមណ​បរិសទ្យ​ ​ចូល​ទៅ​ដើម្បី​គាល់​ព្រះ​ចក្រពត្តិ​រាជ​ ​សមណ​បរិសទ្យ​នោះ​ ​រមែង​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ការបាន​គាល់​ ​បើ​ព្រះ​ចក្រពត្តិ​រាជ​ ​មាន​ព្រះបន្ទូល​ ​ក្នុង​ទីនោះ​ ​សមណ​បរិសទ្យ​នោះ​ ​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ភាសិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​ព្រះ​ចក្រពត្តិ​រាជ​ស្ងៀមទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ច្ឆ​រិយព្ភុ​ត​ធម៌​ទាំងឡាយ៤យ៉ាងនេះ​ ​មាននៅ​ក្នុង​អានន្ទ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​បរិសទ្យ​ចូល​ទៅ​ដើម្បី​ជួបនឹង​អានន្ទ​ ​ភិក្ខុ​បរិសទ្យ​នោះ​ ​រមែង​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ការបាន​ជួប​ ​បើ​អានន្ទ​និយាយ​ធម៌​ក្នុង​ទីនោះ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636814439025059879
ទៅកាន់ទំព័រ៖