ព្រះត្រៃបិដក ភាគ ១៦

ព្រះ​តថាគត​ទ្រង់​បរិនិព្វាន​ក្នុង​គា​មក្ខេ​ត្ត​ ​របស់​យើង​ទាំងឡាយ​ហើយ​ ​យើង​ទាំងឡាយ​ ​មិនបាន​ឃើញ​ព្រះ​តថាគត​ ​ក្នុង​កាល​ជា​បំផុត​ដូច្នេះ​ឡើយ​។​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​មិន​មាន​ភិក្ខុ​ជា​គំរប់​ពីរ​ ​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា​។​ ​សម័យ​នោះ​ឯង​ ​ពួង​មល្ល​ក្សត្រ​ ​ដែល​នៅក្នុង​ក្រុង​កុសិនារា​ ​កំពុង​ប្រជុំ​គ្នា​ក្នុង​សណ្ឋាគារដ្ឋាន​ ​(​សាលា​សម្រាប់​បង្រៀន​វិជ្ជា​ក្នុង​រាជត្រកូល​)​ ​ដោយ​កិច្ច​នីមួយ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ចូល​ទៅកាន់​សណ្ឋាគារដ្ឋាន​ ​របស់​ពួក​មល្ល​ក្សត្រ​ ​ដែល​នៅក្នុង​ក្រុង​កុសិនារា​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយ​ដំណឹង​ដល់​ពួក​មល្ល​ក្សត្រ​ ​ដែល​នៅក្នុង​ក្រុង​កុសិនារា​ថា​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ថ្ងៃនេះ​ ​ព្រះ​តថាគត​នឹង​បរិនិព្វាន​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​អញ្ជើញ​ទៅ​ ​បពិត្រ​វាសិ​ដ្ឋ​គោត្រ​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​អញ្ជើញ​ទៅ​ ​កុំ​ឲ្យ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​ព្រះ​តថាគត​ ​ទ្រង់​បរិនិព្វាន​ក្នុង​គា​មក្ខេ​ត្ត​ ​របស់​យើង​ទាំងឡាយ​ហើយ​ ​យើង​ទាំងឡាយ​ ​មិនបាន​ឃើញ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636814440320643982
ទៅកាន់ទំព័រ៖