ព្រះត្រៃបិដក ភាគ ១៦

កុសិនារា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​វង្ស​នៃ​ត្រ​កូល​ៗ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មល្ល​ក្សត្រ​ឈ្មោះ​នេះ​ ​ព្រមទាំង​បុត្រ​ភរិយា​ ​បរិសទ្យ​ ​និង​អាមាត្យ​ ​សូម​បង្អោន​សិរ្សៈ​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ដាក់ឲ្យ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​តាម​វង្ស​នៃ​ត្រ​កូល​ៗ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មល្ល​ក្សត្រ​ឈ្មោះ​នេះ​ ​ព្រមទាំង​បុត្រ​ភរិយា​ ​បរិសទ្យ​ ​និង​អាមាត្យ​ ​សូម​បង្អោន​សិរ្សៈ​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ឲ្យ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ក្នុង​បឋមយាម​តាម​ទំនង​នេះ​។​
 [​១៣៨​]​ ​សម័យ​នោះ​ឯង​ ​មា​នប​រិ​ព្វា​ជ​ក​ឈ្មោះ​សុ​ភទ្ទ​ ​នៅក្នុង​ក្រុង​កុសិនារា​។​ ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​នឹង​បរិនិព្វាន​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ថ្ងៃនេះ​។​ ​គ្រានោះ​ ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636814441169772550
ទៅកាន់ទំព័រ៖