ព្រះត្រៃបិដក ភាគ ១៦

ថា​ ​ពាក្យ​ប្រដៅ​ ​ដែល​មាន​គ្រូ​ប្រព្រឹត្ត​កន្លងទៅ​ហើយ​ ​គ្រូ​របស់​យើង​ឈ្មោះថា​ ​មិន​មាន​ឡើយ​ ​ម្នាល​អានន្ទ​ ​សេចក្តី​នេះ​ ​អ្នក​កុំ​ចូលចិត្ត​យ៉ាងនេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​ធម៌​ណា​ក្តី​ ​វិន័យ​ណា​ក្តី​ ​ដែល​តថាគត​សំដែង​ហើយ​ ​បញ្ញត្ត​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​លុះអំណឹះឥត​អំពី​តថាគត​ទៅ​ ​ធម៌​ ​និង​វិន័យ​នោះ​ ​ជា​គ្រូ​របស់​អ្នក​ទាំងឡាយ​ ​ម្នាល​អានន្ទ​ ​ក៏​ក្នុង​កាល​សព្វថ្ងៃ​នេះ​ ​ពួក​ភិក្ខុ​ហៅ​គ្នានឹងគ្នា​ ​ដោយ​ពាក្យ​ថា​ ​អាវុសោ​ ​អំណឹះ​ឥត​នឹង​តថាគត​ទៅ​ ​អ្នក​ទាំងឡាយ​ ​កុំ​ហៅ​យ៉ាងនេះ​ទៀត​ឡើយ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ចាស់​ជាង​ ​ត្រូវ​ហៅ​ភិក្ខុ​ខ្ចី​ជាង​ ​ដោយ​នាម​ក៏បាន​ ​ដោយ​គោត្រ​ក៏បាន​ ​ដោយ​ពាក្យ​ថា​ ​អាវុសោ​ ​ក៏បាន​ ​ចំណែក​ភិក្ខុ​ខ្ចី​ជាង​ ​ត្រូវ​ហៅ​ភិក្ខុ​ចាស់​ជាង​ថា​ ​ភន្តេ​ ​ក៏បាន​ ​ថា​អាយស្មា​ក៏បាន​ ​ម្នាល​អានន្ទ​ ​លុះ​អំណឹះ​ឥត​នឹង​តថាគត​ទៅ​ ​បើ​សង្ឃ​មានប្រាថ្នា​នឹង​ដក​សិក្ខាបទ​ ​ចូរ​ដក​សិក្ខាបទ​ដែល​តូច​ ​និង​តូច​ដោយលំដាប់​ចុះ​ ​ម្នាល​អានន្ទ​ ​អំណឹះ​ឥត​នឹង​តថាគត​ទៅ​ ​សង្ឃ​ត្រូវ​ដាក់​ព្រហ្មទណ្ឌ​ដល់​ឆ​ន្ន​ភិក្ខុ​ផង​ចុះ​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រហ្មទណ្ឌ​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ឆ​ន្ន​ភិក្ខុ​ចង់​ពោល​នូវ​ពាក្យ​ណា​ ​ពោល​នូវ​ពាក្យ​នោះ​ចុះ​ ​ប៉ុន្តែ​ពួក​ភិក្ខុ​មិន​ត្រូវ​និយាយ​ ​មិន​ត្រូវ​ទូន្មាន​ ​មិន​ត្រូវ​ប្រដៅ​ ​ឆ​ន្ន​ភិក្ខុ​នោះ​ឡើយ​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636814445650298821
ទៅកាន់ទំព័រ៖