ព្រះត្រៃបិដក ភាគ ១៦

នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ហើយ​ ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​(​សេចក្តី​រលត់​នៃ​សញ្ញា​ ​និង​វេទនា​)​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​ទៅ​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​បរិនិព្វាន​ហើយ​ឬ​។​ ​ព្រះ​អនុ​រុទ្ធ​តប​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ព្រះមានព្រះភាគ​ ​មិនទាន់​បរិនិព្វាន​ទេ​ ​ព្រះអង្គ​ទ្រង់​ចូលកាន់​សញ្ញា​វេទយិត​និរោធ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ហើយ​ ​ថយ​មក​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​វិញ​ ​ចេញ​អំ​ពី​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សមាបត្តិ​ហើយ​ ​ថយ​មក​ចូលកាន់​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​វិញ​ ​ចេញ​អំពី​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​ហើយ​ ​ថយ​មក​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យត​ន​សមាបត្តិ​វិញ​ ​ចេញ​អំពី​វិ​ញ្ញាណ​ញ្ចា​យត​ន​សមាបត្តិ​ហើយ​ ​ថយ​មក​ចូលកាន់​អាកាសានញ្ចាយតន​សមាបត្តិ​វិញ​ ​ចេញ​អំពី​អាកាសានញ្ចាយតន​សមាបត្តិ​ហើយ​ ​ថយ​មក​ចូលកាន់​ចតុត្ថជ្ឈាន​វិញ​ ​ចេញ​អំពី​ចតុត្ថជ្ឈាន​ហើយ​ ​ថយ​មក​ចូលកាន់​ត​តិ​យ​ជ្ឈ​នវិញ​ ​ចេញ​អំពី​តតិយជ្ឈាន​ហើយ​ ​ថយ​មក​ចូលកាន់​ទុតិយជ្ឈាន​វិញ​ ​ចេញ​អំពី​ទុតិយជ្ឈាន​ហើយ​ ​ថយ​មក​ចូលកាន់​បឋមជ្ឈាន​វិញ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636814446832306428
ទៅកាន់ទំព័រ៖