ព្រះត្រៃបិដក ភាគ ១៦

ញុំាង​ថ្ងៃជា​គំរប់​បី​ឲ្យ​កន្លងទៅ​ទៀត​ ​ញុំាង​ថ្ងៃជា​គំរប់​បួន​ ​ឲ្យ​កន្លងទៅ​ទៀត​ ​ញុំាង​ថ្ងៃជា​គំរប់​ប្រាំ​ ​ឲ្យ​កន្លងទៅ​ទៀត​ ​ញុំាង​ថ្ងៃជា​គំរប់៦​ ​ឲ្យ​កន្លងទៅ​ទៀត​ ​លុះ​ថ្ងៃជា​គំរប់៧​ ​ទើប​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកស្រុក​កុសិនារា​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​យើង​រាល់គ្នា​ ​នឹង​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​របាំ​ ​ចម្រៀង​ ​ភ្លេង​ ​ប្រគំ​ ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ទាំងឡាយ​ ​ហើយ​ហែរ​ទៅតាម​ទិសខាងត្បូង​ក្រៅក្រុង​ ​ហើយ​ថ្វាយព្រះ​ភ្លើង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​អំពី​ខាងត្បូង​នៃ​ក្រុង​។​
 [​១៥៣​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​មល្ល​ក្សត្រិយ៍៨អង្គ​ ​ដែល​ជា​ប្រធាន​ ​ជម្រះ​សីសៈ​ហើយ​ ​ទ្រង់​សំពត់​ថ្មី​ ​គិត​គ្នា​ថា​ ​យើង​នឹង​លើក​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ ​តែ​មិន​អាច​នឹង​លើក​រួច​បាន​។​ ​ទើប​ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​ពោល​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ ​បាន​ជា​មល្ល​ក្សត្រិយ៍​ ​ជា​ប្រធាន​ទាំង៨អង្គ​នេះ​ ​ជម្រះ​សីសៈ​ហើយ​ ​ទ្រង់​សំពត់​ថ្មី​ ​គិត​គ្នា​ថា​ ​យើង​នឹង​លើក​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ ​តែ​មិន​អាច​នឹង​លើក​រួច​បាន​។​ ​ព្រះ​អនុ​រុទ្ធ​តប​ថា​ ​បពិត្រ​វាសិ​ដ្ឋ​ទាំងឡាយ​ ​បំណង​របស់​ទ្រង់​ទាំងឡាយ​ផ្សេង​ ​បំណង​របស់​ពួក​ទេវតា​ផ្សេង​។​ ​ពួក​មល្ល​ក្សត្រិយ៍​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636814449718381502
ទៅកាន់ទំព័រ៖