ព្រះត្រៃបិដក ភាគ ១៦

ពួក​មល្ល​ក្សត្រិយ៍​ ​អ្នកក្រុង​កុសិនារា​ ​បង្គាប់​រាជបុរស​ថា​ ​ម្នាល​នាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រមូល​សំឡី​របស់​ពួក​មល្ល​ជន​មក​។​ ​លំដាប់នោះ​ ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​កុសិនារា​ ​នាំគ្នា​រុំ​សរីរៈ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​សំពត់​ថ្មី​ ​លុះ​រុំ​ដោយ​សំពត់​ថ្មី​រួចហើយ​ ​ទើប​រុំ​ដោយ​សំឡី​ ​លុះ​រុំ​ដោយ​សំឡី​ហើយ​ ​ក៏​រុំ​ដោយ​សំពត់​ថ្មី​ ​(​ថែមទៀត​)​ ​រុំ​សរីរៈ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​សំពត់៥០០គូ​ ​ដោយ​ទំនង​នេះ​ ​ហើ​យតំ​កល់​ក្នុង​ព្រះ​មឈូស​មាស​ ​ដែល​ដាក់ប្រេង​ ​ហើយ​គ្រប​ដោយ​មឈូស​មាស​ដទៃ​ ​ហើយ​ធ្វើ​ជើងថ្ករ​ ​ទើប​ថ្វាយព្រះ​ភ្លើង​នូវ​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយ​គ្រឿងក្រអូប​គ្រប់យ៉ាង​។​
 [​១៥៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​និមន្ត​តាមផ្លូវ​ឆ្ងាយ​ ​មក​អំពី​ក្រុង​បា​វា​ ​ទៅកាន់​ក្រុង​កុសិនារា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ប្រមាណ៥០០រូប​។​ ​លំដាប់នោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636814450883198126
ទៅកាន់ទំព័រ៖